- រស់នៅ និង/ឬធ្វើការ/មានសាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហុងកុង ឥណ្ឌូនេស៊ី ព្រះរាជាណាចក្រម៉ាឡេស៊ី សិង្ហបុរី កូរ៉េខាងត្បូង តៃវ៉ាន់ ថៃ អូស្ត្រាលី នូវែលសេឡង់ និងវៀតណាម ('តំបន់')។
- បេក្ខជនត្រូវដាក់បញ្ជូនវីដេអូខ្លី (“វីដេអូចូលរួម”) ទៅក្រុមហ៊ុន Sony ដែលជាផ្នែកនៃការប្រកួតនេះ។ តាមរយៈការដាក់វីដេអូចូលរួមនេះ បេក្ខជនអះអាងថាពួកគេជាម្ចាស់នៃវីដេអូចូលរួមនេះ។ ពាក្យចូលរួមនីមួយៗគឺមានលក្ខណៈពិសេសតែវីដេអូចំនួន 1 ប៉ុណ្ណោះ។ យ៉ាងណាមិញ បេក្ខជននីមួយៗអាចដាក់បញ្ជូនវីដេអូលើសពីមួយ (1) សម្រាប់ធ្វើការពិចារណាបាន។
- មិនមានការគិតថ្លៃសេវាលើការដាក់ពាក្យ ឬការដាក់បញ្ជូនពាក្យឡើយ។
- បេក្ខជនជាមនុស្សពេញលក្ខណៈទាំងអស់ត្រូវតែមានអាយុយ៉ាងហោចណាស់ 18 ឆ្នាំ គិតត្រឹមពេលនៃការដាក់ពាក្យ។
- ថិរវេលាអតិបរមានៃវីដេអូចូលរួមគួរតែមានរយៈពេល 60 វិនាទីរាប់បញ្ចូលទាំងចំណងជើងចាប់ផ្តើម និងការរាយនាមកិត្តិយស។ ថិរវេលាអប្បបរមានៃវីដេអូត្រូវមានរយៈពេល 15 វិនាទី។
- អ្នកជំនាញអាជីពនៃឧស្សាហកម្មនេះ រួមទាំងអ្នកធ្វើការឯករាជ្យ អាចដាក់ពាក្យបាន។ យ៉ាងណាមិញ វីដេអូពេញលេញដែលត្រូវបានដាក់បញ្ជូន ត្រូវតែផលិតឡើងដោយមិនមានលក្ខណៈពាណិជ្ជកម្ម។ មិនត្រូវមានការគិតលុយសម្រាប់ការមើលវីដេអូដែលបានដាក់បញ្ជូននោះទេ។ លើសពីនេះទៀត ភាពយន្តទាំងឡាយដែលមាន ឬដែលត្រូវបានផលិតឡើងដោយមានបំណងលក់ ឬផ្សព្វផ្សាយផលិតផល សេវាកម្ម ម៉ាកយីហោ (លើកលែងតែផលិតផល សេវាកម្ម និង/ឬម៉ាកយីហោរបស់ Sony) នឹងមិនត្រូវបានទទួលយកនោះឡើយ។ ឧទាហរណ៍ វីដេអូមិនត្រូវមានការតាំងផលិតផលដែលត្រូវបានឧបត្ថម្ភនោះទេ។
- ការប្រកួតនេះមិនមានការកំណត់ផ្តាច់មុខនោះទេ។ វីដេអូដែលធ្វើឡើងសម្រាប់ការប្រកួតផ្សេងទៀតអាចមានសិទ្ធិចូលរួមបាន។ យ៉ាងណាមិញ វីដេអូទាំងឡាយដែលធ្លាប់បានឈ្នះរង្វាន់រួចហើយនៅក្នុងការប្រកួតផ្សេងទៀតអាចនឹងត្រូវបាត់បង់សិទ្ធិចូលរួមនៅពេលរកឃើញ។
- បេក្ខជននីមួយៗបានធានាថា៖
- បេក្ខជនមានសមត្ថភាពស្របច្បាប់ក្នុងការចូលរួមក្នុងការប្រកួតដោយយោងទៅតាមប្រការ និងលក្ខខណ្ឌ ហើយថាព័ត៌មានដែលបានដាក់បញ្ជូនគឺពិត ពេញលេញ និងត្រឹមត្រូវ។
- បេក្ខជន ឬបុគ្គលដែលបេក្ខជនត្រូវបានផ្តល់សិទ្ធិជាអ្នកតំណាង មានសិទ្ធិជាម្ចាស់កម្មសិទ្ធិទាំងស្រុង និង/ឬសិទ្ធិនៃការប្រើប្រាស់ ដូចដែលអាចអនុវត្តចំពោះវីដេអូនីមួយៗដូចតទៅនេះ (រួមមានប៉ុន្តែមិនកំណត់ចំពោះតែ នាដកថានិងតន្រ្តី ជាដើម។ល។) ឬមានសិទ្ធិក្នុងការដាក់វីដេអូចូលរួមនីមួយៗ និងថាគ្មានការដាក់បញ្ជូនវីដេអូចួលរួមណាត្រូវបានបំពានលើកម្មសិទ្ធិបញ្ញា សិទ្ធិឯកជនភាព ឬសិទ្ធិដទៃទៀត ឬផលប្រយោជន៍នៃភាគីទីបីនោះទេ ហើយ
- វីដេអូចួលរួមនីមួយៗមិនត្រូវមានខ្លឹមសារណាមួយដែលបរិហារកេរ្តិ៍ បង្ខូចកេរ្តិ៍ឈ្មោះ មានលក្ខណៈអាសអាភាស គ្មានក្រមសីលធម៌ ដែលបៀតបៀន គំរាមកំហែង ឬប្រមាថ ឬមានលក្ខណៈទាស់ចិត្តនោះឡើយ។
- បេក្ខជនយល់ និងទទួលយកថា ចំណុចពិស្តារ និងព័ត៌មាន (រួមទាំងព័ត៌មានផ្ទាល់ខ្លួន) ដែលបង្ហាញនៅក្នុងទម្រង់បែបបទដាក់បញ្ជូនអនឡាញ និងព័ត៌មានទាំងឡាយដែលបានដាក់បញ្ជូនអាចនឹងត្រូវបានប្រើប្រាស់ និងបង្ហាញដោយក្រុមហ៊ុន Sony សម្រាប់គោលបំណងដែលទាក់ទងទៅនឹងការផ្សព្វផ្សាយ ការធ្វើទីផ្សារ និងការបង្ហាញជាសាធារណៈនៃការប្រកួតនេះ។ បន្ថែមពីនេះទៀត បេក្ខជនបានយល់ព្រមឱ្យក្រុមហ៊ុន Sony ធ្វើការប្រមូល ប្រើប្រាស់ បង្ហាញ និង/ឬដំណើរការទិន្នន័យផ្ទាល់ខ្លួនណាមួយឬទាំងអស់ដែលបានដាក់បញ្ជូនសម្រាប់គោលបំណងទាក់ទងទៅនិងរដ្ឋបាលរបស់ការប្រកួត រួមមានប៉ុន្តែមិនកំណត់ចំពោះតែ ដើម្បីទំនាក់ទំនងជាមួយបេក្ខជន។
- បេក្ខជនត្រូវធានាសង និងធានាការពារក្រុមហ៊ុន Sony ពីការខាតបង់ និងខូចខាត បណ្តឹងទាមទារ និង/ឬថ្លៃចំណាយផ្សេងៗ (រួមទាំងថ្លៃចំណាយលើមូលដ្ឋានសំណងទាំងស្រុង) ដែលទទួលរង និង/ឬ ដែលកើតមានដោយបេក្ខជន ជាលទ្ធផលនៃការបំពានទៅលើប្រការ និងលក្ខខណ្ឌផ្សេងៗ។
- ក្រុមហ៊ុន Sony រក្សាសិទ្ធិក្នុងការដកសិទ្ធិ និង/ឬ មិនដាក់បញ្ចូលវីដេអូចូលរួមណាមួយក្នុងការប្រកួត សម្រាប់ហេតុផលណាមួយ ឬដោយគ្មានហេតុផល រួមទាំងប៉ុន្តែមិនកំណត់ចំពោះតែ ការបំពានលើផ្នែកណាមួយនៃប្រការ និងលក្ខខណ្ឌទាំងនេះ។
- បុគ្គលិករបស់ក្រុមហ៊ុន Sony និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួននៅក្នុងតំបន់ចូលរួម ភ្នាក់ងារផ្សព្វផ្សាយនិងពាណិជ្ជកម្មរបស់ក្រុមហ៊ុន Sony រួមជាមួយនឹងបុគ្គលិករបស់ពួកគេ និងសមាជិកគ្រួសារជិតស្និទ្ធ និង/ឬអ្នកដែលរស់នៅក្នុងផ្ទះតែមួយនៃបុគ្គលដែលបានបរិយាយខាងដើម មិនមានសិទ្ធិក្នុងការចូលរួមក្នុងការប្រកួតនេះទេ។
- ក្រុមហ៊ុន Sony រក្សាសិទ្ធិ លើសេចក្តីសម្រេចតែមួយគត់របស់ខ្លួនក្នុងការបញ្ចប់ ឬផ្អាកការប្រកួតនេះ ដោយគ្មានការទទួលខុសត្រូវណាមួយចំពោះបេក្ខជន។
- ប្រការ និងលក្ខខណ្ឌរបស់ការប្រកួតនេះនឹងត្រូវបានគ្រប់គ្រង និងបកស្រាយទៅតាមច្បាប់របស់សាធារណរដ្ឋសិង្ហបុរី។
- វីដេអូដែលចូលរួមទាំងអស់ត្រូវតែដាក់ជូនមិនលើសពីម៉ោង 23:59 (GMT +8:00) នៅថ្ងៃទី 19 ខែមីនា ឆ្នាំ 2023។
- វីដេអូដែលចូលរួមទាំងអស់គួរតែត្រូវបានថតនៅចន្លោះថ្ងៃទី 1 ខែកុម្ភៈ ឆ្នាំ 2023 ដល់ថ្ងៃទី 19 ខែមីនា ឆ្នាំ 2023។ Sony រក្សាសិទ្ធិក្នុងការដកសិទ្ធិវីដេអូដែលចូលរួមណាមួយដែលបានរកឃើញថាបំពានលើលក្ខខណ្ឌនេះ។
- បេក្ខជនបានយល់ព្រមផ្តល់ជូនក្រុមហ៊ុន Sony នូវអាជ្ញាបណ្ណដើម្បីប្រើប្រាស់ និងផ្សាយវីដេអូចូលរួមនៅគ្រប់មធ្យោបាយផ្សេងៗ រួមទាំងលើបណ្តាញអ៊ីនធឺណិត និងវេទិកាក្រៅបណ្តាញអ៊ីនធឺណិត រយៈពេល 3 ឆ្នាំ គិតចាប់ពីពេលនៃការដាក់បញ្ជូនវីដេអូចូលរួមនៅក្នុងតំបន់អាស៊ីប៉ាស៊ីភិច។
- គ្រប់វីដេអូចូលរួមទាំងអស់ត្រូវតែធ្វើការដាក់បញ្ជូលទៅលើ Instagram ឬ TikTok (ដែលត្រូវតែកំណត់យកសម្រាប់សាធារណ)។ បេក្ខជនដែលត្រូវបានជ្រើសយកអាចនឹងត្រូវបានតម្រូវឱ្យដាក់បញ្ជូនឯកសារវីដេអូចុងក្រោយ (ឧ. .MP4 និង/រ .MOV) ទៅក្រុមហ៊ុន Sony ។
- ដោយគ្មានការរើសអើងចំពោះបទប្បញ្ញត្តិផ្សេងទៀតដែលមានក្នុងនេះ វីដេអូចូលរួមនីមួយៗត្រូវតែជាស្នាដៃផ្ទាល់ខ្លួន។ វាមិនត្រូវមានការរំលោភបំពានលើសិទ្ធិថតចម្លង ពាណិជ្ជសញ្ញា ឬកម្មសិទ្ធិបញ្ញាផ្សេងទៀតរបស់បុគ្គល ឬអង្គភាពណាមួយនោះឡើយ។
- វីដេអូចូលរួមមិនត្រូវមានមាតិការូបភាពមិនសមរម្យ ឬអាសអាភាស; មិនត្រូវមានសេចក្តីថ្លែងការណ៍អំពីការបរិហារកេរ្តិ៍ ឬការគំរាមកំហែងអំពីបុគ្គលណាម្នាក់ ក្រុមហ៊ុន អង្គការ ឬអង្គភាពណាមួយឡើយ; មិនត្រូវជ្រៀតជ្រែកលើឯកជនភាព ឬសិទ្ធិផ្សេងទៀតរបស់បុគ្គល ក្រុមហ៊ុន ឬអង្គភាពណាមួយឡើយ; មិនត្រូវបំពានតាមរបៀបណាមួយលើច្បាប់ និងបទប្បញ្ញត្តិដែលត្រូវអនុវត្តនោះឡើយ។
- បេក្ខជននីមួយៗធានាថា ការកែ ឬប្រើបែបផែនអេហ្វិកពិសេសសម្រាប់វីដេអូត្រូវបានធ្វើឡើងតាមរយៈសូហ្វវែរដែលទទួលបានស្របតាមច្បាប់។
- បេក្ខជនទាំងអស់បានយល់ព្រមទៅលើការប្រើប្រាស់ និងការកែតម្រូវរបស់ក្រុមហ៊ុន Sony ទៅលើទ្រព្យនេះសម្រាប់គោលបំណងធ្វើការផ្សព្វផ្សាយ។ បេក្ខជនបានធានា និងអះអាងចំពោះក្រុមហ៊ុន Sony ថាពួកគេមានសិទ្ធិចំពោះតន្ត្រី និងទ្រព្យទាំងឡាយដែលបានប្រើ ហើយថាវីដេអូពួកគេនឹងមិនបំពាន IP សិទ្ធិឯកជនភាព ឬសិទ្ធិ/អត្ថប្រយោជន៍ដទៃទៀតរបស់ភាគីទីបីឡើយ។ បេក្ខជនយល់ព្រមមិនទាមទារឱ្យក្រុមហ៊ុន Sony ទទួលខុសត្រូវទៅលើការប្រើប្រាស់ទាំងឡាយនៃទ្រព្យដែលបានផ្តល់ដោយពួកគេមកក្រុមហ៊ុន Sony ដែលជាផ្នែកនៃការប្រកួតនេះឡើយ។
- បេក្ខជនបានយល់ព្រមយ៉ាងច្បាស់លាស់ និងមិនអាចកែប្រែបាន និងផ្តល់ជូនក្រុមហ៊ុន Sony, នាយកក្រុមហ៊ុន អ្នកតំណាងភាគីទីបី និង/ឬ កំណត់សិទ្ធិឱ្យប្រើប្រាស់ឈ្មោះ រូបថត ព័ត៌មានលម្អិត ការដាក់បញ្ជូនរបស់ខ្លួន/គាត់នៅក្នុងកម្មវិធីពាក់ព័ន្ធរបស់ក្រុមហ៊ុន Sony ក្នុងអាកប្បកិរិយាណាមួយ និងតាមមធ្យោបាយប្រព័ន្ធផ្សព្វផ្សាយណាមួយ និងទម្រង់ផ្សេងៗក្នុងនិរន្តភាពនៅទូទាំងពិភពលោកនៅពេលក្រុមហ៊ុន Sony យល់ឃើញថាសមស្រប រួមទាំងគោលបំណងផ្សាយជាសាធារណៈ ឬការផ្សព្វផ្សាយ។ ការបង្ហាញជាសាធារណៈបែបនេះអាចរួមមាន ប៉ុន្តែមិនកំណត់ចំពោះតែ វីដេអូដែលបានដាក់បញ្ជូនសម្រាប់ការប្រកួតនេះ ឈ្មោះ និងរូបថតរបស់បេក្ខជន និង/ឬ សេចក្តីថ្លែងការណ៍ណាមួយដែលធ្វើដោយគាត់ទាក់ទងនឹងក្រុមហ៊ុន Sony, ការប្រកួតនេះ និង/ឬ រង្វាន់។
- ក្រុមហ៊ុន Sony មិនមានកាតព្វកិច្ចក្នុងការដាក់បញ្ចូលបេក្ខជនណាមួយនៅក្នុងការផ្សព្វផ្សាយជាសាធារណៈណាមួយឡើយ។
- អ្នកឈ្នះយល់ព្រមទទួលការទាក់ទងដោយក្រុមហ៊ុន Sony និង/ឬអ្នកតំណាងដែលបានទទួលសិទ្ធិរបស់ខ្លួនដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ទំនាក់ទំនងសាធារណៈដែលផ្សារភ្ជាប់ទៅនឹងការប្រកួត ឬក្រុមហ៊ុន Sony ។ វាអាចរាប់បញ្ចូលប៉ុន្តែមិនកំណត់ចំពោះតែ សម្រង់តម្លៃដែលផ្តល់សម្រាប់ការដាក់បញ្ចូលក្នុងការចេញផ្សាយព័ត៌មាន សន្និសីទព័ត៌មាន ការសម្ភាសន៍ ជាដើម។ល។
- វីដេអូចូលរួមនីមួយៗត្រូវបានវាយតម្លៃលើគុណតម្លៃនៃភាពច្នៃប្រឌិត ស្នាដៃផ្ទាល់ខ្លួន និងការកម្សាន្តចំពោះប្រធានបទដែលបានជ្រើសរើសដូចខាងក្រោម៖
- អាហារ
- សត្វចិញ្ចឹម
- ការរាំ
- ការធ្វើដំណើរ
ចែករំលែកមុខម្ហូបដែលមានរសជាតិ ឬមានលក្ខណៈពិសេស ឬដែលអ្នកចូលរួម ឬការបញ្ចូលគ្នាទាំងនេះ។ផ្តិតយក និងចែករំលែកពេលវេលាដែលអ្នកចូលចិត្ត ឬសត្វចិញ្ចឹមរបស់អ្នក ឬវីដេអូតន្ត្រីរបស់ពួកគេក៏បាន។ការព្យាយាមក្បាច់រាំលើ TikTok ឬ Instagram ដែលកំពុងពេញនិយមណាមួយ (ឧ. ក្បាច់រាំដោយមិនប្រើដៃ – ការរាំដោយប្រើអ្វីផ្សេងៗតែមិនប្រើដៃរបស់អ្នក)។បង្ហាញដល់យើងនូវពេលវេលាដែលអ្នកចូលចិត្តនៅពេលធ្វើដំណើរ កាន់តែពិសេសប្រសិនបើអ្នកប្រើ transitions ប្រកបដោយការច្នៃប្រឌិតបំផុតនៅក្នុងវីដេអូធ្វើដំណើររបស់អ្នក។ - ការជ្រើសរើសរបស់ក្រុមគណៈកម្មការវាយតម្លៃ និងដំណើរការវាយតម្លៃនឹងស្ថិតក្រោមការសម្រេចទាំងស្រុង និងដាច់ខាតរបស់ក្រុមហ៊ុន Sony ។ បេក្ខជននីមួយៗត្រូវទទួលយក និងគោរពតាមការសម្រេចចិត្តណាមួយ និងទាំងអស់ដែលធ្វើឡើងដោយក្រុមហ៊ុន Sony ទាក់ទងនឹងទៅនឹងការប្រកួត រួមមានប៉ុន្តែមិនកំណត់ចំពោះតែ ប្រការនិងលក្ខខណ្ឌ លក្ខណៈវិនិច្ឆ័យនៃការវាយតម្លៃ និងការផ្តល់រង្វាន់។ គ្មានការសួរដេញដោល បណ្តឹងតវ៉ា ដោយសម្តីឬជាលាយលក្ខណ៍អក្សរក្តីនឹងត្រូវបានទទួលយកនោះទេ។
- គ្រប់ការសម្រេចចិត្តដែលធ្វើឡើងដោយក្រុមហ៊ុន Sony ទាក់ទងនឹងការប្រកួតគឺជាការសម្រេចចុងក្រោយ ទាំងស្រុង និងផ្សារភ្ជាប់ ហើយនឹងមិនត្រូវបានធ្វើការតវ៉ានៅលើហេតុផលណាមួយនោះឡើយ រួមមានប៉ុន្តែមិនកំណត់ចំពោះតែ ហេតុផលថាក្រុមហ៊ុន Sony មិនបានអនុវត្តសមស្រប ឬមានយុត្តិធម៌។
- គ្រប់អ្នកឈ្នះនឹងត្រូវបានប្រកាសក្នុងមេសា ឆ្នាំ 2023 ។ ក្រុមហ៊ុន Sony រក្សាសិទ្ថិក្នុងការពន្យារ ឬកែប្រែការជូនដំណឹងអំពីអ្នកឈ្នះ និងកាលបរិច្ឆេទនៃការប្រកាស ឬធ្វើការលុបចោលប្រសិនបើចាំបាច់។ បេក្ខជនសក្តានុពលនឹងត្រូវបានទាក់ទងជាមុន តាមរយៈគណនីបណ្តាញសង្គមដែលពួកគេប្រើដើម្បីដាក់បញ្ជូនវីដេអូរបស់ខ្លួនមកក្រុមហ៊ុន Sony ។ ប្រសិនបើអ្នកឈ្នះមិនឆ្លើយតបក្នុងចន្លោះពេល 7 ថ្ងៃនៃថ្ងៃធ្វើការ ឬប្រសិនបើទិន្នន័យបង្ហាញថាវីដេអូមិនបានអនុលោមតាម ប្រការ និងលក្ខខណ្ឌទេនោះ អ្នកឈ្នះនឹងមិនមានសិទ្ធិទទួលរង្វាន់ ហើយអ្នកឈ្នះបម្រុងផ្សេងទៀតនឹងត្រូវបានជ្រើសរើសជំនួសវិញ។
- អ្នកឈ្នះមិនត្រូវផ្ទេរ ឬប្តូររង្វាន់ដែលឈ្នះណាមួយឡើយ ហើយក្រុមហ៊ុន Sony រក្សាសិទ្ធិក្នុងការប្តូររង្វាន់ណាមួយជាមួយនឹងវត្ថុដែលមានតម្លៃប្រហាក់ប្រហែលដោយគ្មានការជូនដំណឹងជាមុន។ អ្នកឈ្នះទទួលស្គាល់ និងយល់ស្របថាអ្នកឈ្នះអាចនឹងត្រូវបានដកសិទ្ធិពីការទទួលរង្វាន់ណាមួយ ប្រសិនបើអ្នកឈ្នះមិនអាច ឬមិនមានឆន្ទៈក្នុងការគោរពតាមប្រការ និងលក្ខខណ្ឌដែលអាចនឹងត្រូវបានកំណត់ដោយក្រុមហ៊ុន Sony ហើយក្នុងករណីបែបនេះ ក្រុមហ៊ុន Sony រក្សាសិទ្ធិក្នុងការផ្តល់រង្វាន់ដល់អ្នកឈ្នះផ្សេងទៀត។
- ការបដិសេធរបស់អ្នកឈ្នះក្នុងការទទួលយករង្វាន់ណាមួយនឹងមិនត្រូវបានធ្វើឱ្យក្រុមហ៊ុន Sony ជាប់កាតព្វកិច្ចទាំងអស់ពាក់ព័ន្ធនឹងរង្វាន់នោះទេ។ យ៉ាងណាមិញ អ្នកឈ្នះនឹងនៅតែត្រូវបានតម្រូវឱ្យបំពេញរាល់កាតព្វកិច្ចទាំងអស់ទៅតាមប្រការ និងលក្ខខណ្ឌទាំងនេះ។
- ក្រុមហ៊ុន Sony រក្សាសិទ្ធិក្នុងការដកសិទ្ធិរបស់បេក្ខជនណាមួយ ប្រសិនបើក្រុមហ៊ុនមានហេតុផលសមស្របដែលជឿថា បេក្ខជននោះបានបំពានលើប្រការ និងលក្ខខណ្ឌ ឬលើហេតុផលផ្សេងទៀតដូចដែលក្រុមហ៊ុន Sony អាចនឹងមានសិទ្ធិសម្រេចទាំងស្រុងរបស់ខ្លួន។
- បេក្ខជនដែលបានដាក់បញ្ជូនវីដេអូចូលរួមលើសពីមួយ ឬចូលរួមការប្រកួតក្នុងតំបន់ច្រើនជាងម្តង អាចមានសិទ្ធិឈ្នះតែម្តងប៉ុណ្ណោះ។
- ការទទួលយករង្វាន់ណាមួយស្មើនឹងការយល់ព្រមមិនពាក់ព័ន្ធ ឬចងភ្ជាប់ក្រុមហ៊ុន Sony តាមរយៈអ្នកឈ្នះពីទំនួលខុសត្រូវណាមួយ និងទាំងអស់ បណ្តឹងទាមទារ ការទាមទារ បុព្វហេតុនៃសកម្មភាព និង/ឬ ការខូចខាតដែលអ្នកឈ្នះអាចមាន ទោះបីជាបានដឹងឬមិនបានដឹងនៅពេលបច្ចុប្បន្នក្តី នៃសភាពលក្ខណៈណាមួយក៏ដោយ ដែលកើតឡើងចេញពី ឬទាក់ទងនឹង៖ (i) ការប្រកួត (ii) គ្រោះថ្នាក់ផ្ទាល់ខ្លួន និង/ឬការខូចខាតទ្រព្យសម្បត្តិ ចោរកម្ម ឬការបាត់បង់ដែលរងគ្រោះដោយអ្នកឈ្នះដោយសារតែលទ្ធផលនៃការប្រើ និង/ឬ ការរីករាយនឹងការឈ្នះរង្វាន់ និង/ឬ (iii) កាតព្វកិច្ចពន្ធទាំងឡាយដែលទាក់ទងនឹងការប្រកួត រង្វាន់ និង/ឬ ការប្រើប្រាស់ ឬការរីករាយនឹងករណីដូចគ្នា។
- ដោយយោងទៅតាម ប្រការ និងលក្ខខណ្ឌនៅក្នុងនេះ អ្នកឈ្នះចំនួន 3x នាក់នៃការប្រកួតនឹងទទួលបានរង្វាន់ដែលមានរាយបញ្ជីដូចខាងក្រោម៖
- រង្វាន់ទី 1
- រង្វាន់ទី 2
- រង្វាន់ទី 3
REGIONAL PRIZE
USD 5,000
ZV-1FUSD 3,000
ZV-1FUSD 1,000
ZV-1F- រង្វាន់ទី 1
- រង្វាន់ទី 2
- រង្វាន់ទី 3
LOCAL PRIZE
ZV-1FUSD $100 CASH VOUCHER
$50 STARBUCKS CARD
2 MOVIE TICKETSUSD $50 CASH VOUCHER
$50 STARBUCKS CARDដើម្បីចៀសវាងពីមន្ទិលសង្ស័យ នឹងមានតែរង្វាន់ទាំងបី (3) ដែលបានបង្ហាញខាងលើប៉ុណ្ណោះសម្រាប់តំបន់ចូលរួមទាំងមូល។ - នៅពេលដែលអាចអនុវត្តបាន ប្រាក់រង្វាន់ដែលមិនត្រូវបានមកទទួលយកក្នុងចន្លោះពេល 4 សប្តាហ៍គិតចាប់ពីកាលបរិច្ឆេទនៃការជូនដំណឹងឱ្យមកធ្វើការទទួលយក នឹងត្រូវបានទុកជាអសារបង់ទៅតាមការសម្រេចទាំងស្រុងរបស់ក្រុមហ៊ុន Sony ។ ការសម្រេចរបស់ក្រុមហ៊ុន Sony ទាក់ទងនឹងរង្វាន់ទាំងអស់ និង/ឬ គ្រប់កាលៈទេសៈទាំងអស់ រួមមានកាលៈទេសៈទាំងឡាយដែលមិនបានបរិយាយក្នុងប្រការ និងលក្ខខណ្ឌទាំងនេះផងដែរ នឹងជាការសម្រេចចុងក្រោយ និងចងភ្ជាប់ទៅគ្រប់អ្នកចូលរួមទាំងអស់នៅក្នុងការប្រកួត ហើយគ្មានការដេញដោល ប្រធានបទឬការតវ៉ាផ្សេងៗអាចនឹងត្រូវបានធ្វើឡើង ឬទទួលយកទាក់ទងនឹងការសម្រេចរបស់ក្រុមហ៊ុន Sony លើករណីដូចគ្នានេះឡើយ។ បង្កាន់ដៃទទួលដោយអ្នកឈ្នះប្រាក់រង្វាន់នៅក្រោមការប្រកួតនេះគឺមានលក្ខខណ្ឌដោយអនុលោមទៅតាមច្បាប់ វិន័យ និងបទប្បញ្ញត្តិណាមួយ និងទាំងអស់ដែលត្រូវអនុវត្ត។
- ក្រុមហ៊ុន Sony មិនអាចទទួលយកការទទួលខុសត្រូវសម្រាប់ការខូចខាត ការបាត់បង់ ការរងរបួស ឬការខកចិត្តណាមួយដែលទទួលរងដោយបេក្ខជនដែលចូលរួមការប្រកួត ឬជាលទ្ធផលនៃការចូលរួមការប្រកួត ឬទទួលយកប្រាក់រង្វាន់ឡើយ។ ក្រុមហ៊ុន Sony មិនទទួលខុសត្រូវចំពោះសុវត្ថិភាព ការបញ្ជូនត្រលប់ ការបាត់វីដេអូចូលរួម ឬមិនបានមកដល់ យឺតយ៉ាវ ដែលមិនត្រូវទៅតាមគោលដៅ បញ្ហាផ្សេងៗ ឬកំហុសបច្ចេកទេសនៃបណ្តាញឬខ្សែទូរសព្ទ ប្រព័ន្ធកុំព្យូទ័រអនឡាញ បណ្តាញមេ ឬក្រុមហ៊ុនផ្តល់សេវា ឧបករណ៍កុំព្យូទ័រ បញ្ហាសូហ្វវែររបស់អ៊ីមែលណាមួយ ឬការខកខានការដាក់បញ្ជូនវីដេអូដោយសារតែបញ្ហាបញ្ចេកទេស ឬភាពកកកុញនៃចរាចរណ៍លើបណ្តាញអ៊ីនធឺណិត ខ្សែទូរសព្ទ ឬកម្មវិធីណាមួយ ឬការរួមផ្សំគ្នាទាំងនេះ រួមទាំងការរងគ្រោះ ឬការខូចខាតទៅលើកុំព្យូទ័រ ឬទូរសព្ទចល័តរបស់បេក្ខជន ឬរបស់បុគ្គលផ្សេងទៀត ដែលពាក់ព័ន្ធនឹង ឬជាលទ្ធផលនៃការចូលរួម ឬការទាញយកឯកសារណាមួយនៅក្នុងការប្រកួតនោះទេ។
- តាមរយៈការចូលរួមការប្រកួត ឬទទួលយករង្វាន់ បេក្ខជនបានយល់ព្រមថា មិនមានការទាមទារណាមួយដែលទាក់ទងនឹងការខាតបង់ ឬការរងគ្រោះទាំងនេះ (រួមមាន ការខាតបង់ជាលទ្ធផល និងដោយប្រយោល និងពិសេស) នឹងត្រូវបានធ្វើឡើងប្រឆាំងនឹងក្រុមហ៊ុន Sony, ក្រុមហ៊ុនមេរបស់ខ្លួន ក្រុមហ៊ុនបុត្រសម្ព័ន្ធ នាយក មន្ត្រី បុគ្គលិក ឬភ្នាក់ងារ ដោយសារការខាតបង់ណាមួយ និងការខាតបង់ទាំងអស់ ការខូចខាត សិទ្ធិ បណ្តឹងទាមទារ និងសកម្មភាពប្រភេទណាមួយដែលជាលទ្ធផលនៃការចូលរួមការប្រកួត និងការទទួលយករង្វាន់ណាមួយ រួមទាំងប៉ុន្តែមិនកំណត់ចំពោះតែ ការរងគ្រោះផ្ទាល់ខ្លួន ការស្លាប់ និងការខូចខាតទ្រព្យសម្បត្តិឡើយ។
- តាមរយៈការដាក់ពាក្យចូលរួមការប្រកួត បេក្ខជនបានយល់ស្រប និងធានាថាបេក្ខជននឹងមិនធ្វើការដាក់បញ្ជូនមាតិកាណា (a) ដែលសំដែងការស្អប់ ការគំរាមកំហែង ឬអាសអាភាស ជំរុញឱ្យមានអំពើហិង្សា ឬមានរូបអាក្រាត ឬគំនូរអាក្រាត ឬហិង្សាដោយគ្មានសុភវិនិច្ឆ័យ; (b) ដែលបំពានច្បាប់ លក្ខន្តិកៈ ឬបទប្បញ្ញត្តិណាមួយ (រួមមាន ប៉ុន្តែមិនកំណត់ចំពោះតែ ច្បាប់ទាំងឡាយដែលគ្រប់គ្រងការនាំចេញ ការការពារអ្នកប្រើប្រាស់ ការប្រកួតប្រជែងមិនស្មើភាព ការប្រឆាំងការរើសអើង ឬការផ្សព្វផ្សាយមិនពិត); ដែលជា ឬអាចត្រូវបានចាត់ទុកដោយសមហេតុផលថាមានការបរិហារកេរ្តិ៍ បង្ខូចកេរ្តិ៍ឈ្មោះ មានលក្ខណៈស្អប់ខ្ពើម រើសអើងពូជសាសន៍ ឬសាសនា មានការប្រមាថមើលងាយ មានការគំរាមកំហែង ឬបៀតបៀនផ្ទុយនឹងច្បាប់ទៅលើបុគ្គលណាមួយ ដៃគូ ឬក្រុមហ៊ុន; (c) តាងនាមឱ្យឈ្មួញណាម្នាក់ ឬក្រុមហ៊ុនផលិតណាមួយ ឬដែលបេក្ខជនត្រូវបានទទួលប្រាក់សំណង ឬទទួលបានការផ្តល់ជូននូវការពិចារណាណាមួយដោយភាគីទីបី; (d) ដែលរួមមានព័ត៌មានទាំងឡាយដែលយោងទៅតាមកម្មវិធី អាសយដ្ឋាន ព័ត៌មានទំនាក់ទំនង ឬលេខទូរសព្ទផ្សេងទៀត; (e) ឬ ដែលមានមេរោគកុំព្យូទ័រ កម្មវិធីព្យាបាទ ឬកម្មវិធីកុំព្យូទ័រ ឬឯកសារផ្តល់ការបំផ្លាញសក្តានុពលផ្សេងទៀត។
- ព័ត៌មាន – ព័ត៌មានទាំងអស់ រួមមានព័ត៌មានផ្ទាល់ខ្លួន (“ព័ត៌មាន”) ដែលត្រូវបានដាក់បញ្ជូន ឬដែលបានដឹងដោយក្រុមហ៊ុន Sony និង/ឬ ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនទាក់ទងនឹងការប្រកួតនេះ នឹងត្រូវបានប្រើសម្រាប់តែគោលបំណងដែលបានកំណត់នៅក្នុង និងត្រូវបានអនុវត្តស្របទៅតាមប្រការ និងលក្ខខណ្ឌទាំងនេះប៉ុណ្ណោះ ហើយនិងលក្ខខណ្ឌទាំងនោះដែលមានចែងនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន Sony ន https://www.sony-asia.com/microsite/privacypolicy/ (“គោលកសរាណ៍ឯកជនភាព”)។
- ការប្រើប្រាស់ព័ត៌មាន – បន្ថែមពីលើការដែលមានចែងទាំងនោះនៅក្នុងគោលការណ៍ឯកជនភាព តាមរយៈការចូលរួមការប្រកួតនេះ អ្នកបានយល់ព្រម៖
- ប្រើប្រាស់ព័ត៌មាន ដោយគ្មានការទទួលសំណង សម្រាប់គោលបំណងផ្សព្វផ្សាយ និងធ្វើទីផ្សាររបស់ក្រុមហ៊ុន Sony; និង
- ប្រើប្រាស់ព័ត៌មាន ដោយគ្មានការទទួលសំណង សម្រាប់គោលបំណងរដ្ឋបាលដែលទាក់ទងនឹងការប្រកួត។
- បេក្ខជននីមួយៗដែលចូលរួមក្នុងការប្រកួតនេះ ទទួលស្គាល់ថាទាក់ទងជាមួយនឹងរាល់ព័ត៌មានទាំងឡាយរបស់គាត់ពាក់ព័ន្ធនឹងគេហទំព័រនេះ៖
- គាត់ត្រូវបានផ្តល់សិទ្ធិក្នុងការបង្ហាញព័ត៌មានបែបនេះ; និង
- ការបង្ហាញព័ត៌មាននេះអនុលោមតាមបទប្បញ្ញត្តិឯកជនភាពពីតាមតំបន់ នៅក្នុងដែនវិសាលភាពនៃតំបន់នោះចំពោះការប្រកួត ហើយយើងមានសិទ្ធិក្នុងការប្រើព័ត៌មាននេះដូចដែលបានពិនិត្យដោយគេហទំព័រនេះ (រួមមានដោយគ្មានដែនកំណត់ចំពោះការបង្ហាញព័ត៌មាននេះទៅដល់ភ្នាក់ងារខាងក្រៅ ឬភាគីទីបីរបស់ក្រុមហ៊ុន Sony)។
- ការផ្តល់ព័ត៌មានទៅដល់ភាគីទីបី - យើងនឹងមិនលក់ ឬផ្ទេរព័ត៌មានទៅដល់ភាគីទីបីដែលមិនមែនជាក្រុមហ៊ុនបុត្រសម្ព័ន្ធដោយគ្មានការយល់ព្រមរបស់អ្នកនោះឡើយ។ ប្រសិនបើត្រូវអនុវត្ត អ្នកនឹងមានឱកាសក្នុងការបង្ហាញថាតើអ្នកចង់ "ជ្រើសរើសចូលរួម" និង/ឬ “ជ្រើសរើសចាកចេញ” ក្នុងការទទួលព័ត៌មានទីផ្សារ និង/ឬការផ្សព្វផ្សាយអំពីផលិតផល សេវាកម្ម និងការផ្តល់ជូនផ្សេងទៀតពីយើង និង/ឬ ភាគីទីបីផ្សេងៗ។
- ការវិភាគអាកប្បកិរិយាអ្នកប្រើប្រាស់ - យើងរក្សាសិទ្ធិក្នុងការអនុវត្តការវិភាគស្ថិតិសកម្មភាពអ្នកប្រើប្រាស់ និងលក្ខណៈនៃអាកប្បកិរិយាដើម្បីវាស់ស្ទង់ចំណាប់អារម្មណ៍ និងការប្រើតំបន់ផ្សេងៗនៃគេហទំព័រ និងដើម្បីជូនដំណឹងដល់អ្នកផ្សព្វផ្សាយពាណិជ្ជកម្មនូវព័ត៌មានទាំងនេះ ក៏ដូចជាចំនួនអ្នកប្រើប្រាស់ដែលបានឃើញ ឬបានចុចលើផ្ទាំងផ្សព្វផ្សាយរបស់ពួកគេ។ យើងនឹងផ្តល់ជូនទិន្នន័យដែលបានប្រមូលផ្តុំគ្នាពីការវិភាគទាំងនេះដល់ភាគីទីបីតែប៉ុណ្ណោះ។ យើងនឹងមិនទទួលខុសត្រូវចំពោះសកម្មភាព ឬគោលការណ៍ទាំងឡាយរបស់ភាគីទីបីដែលស្នើសុំព័ត៌មានផ្ទាល់ខ្លួន ហើយអ្នកគួរតែពិនិត្យមើលគោលការណ៍ឯកជនភាពដែលត្រូវអនុវត្តរបស់ភាគីនោះ។
- ឃុកឃី - អ្នកគួរតែជ្រាបជាដំណឹងថា ព័ត៌មាន និងទិន្នន័យអាចនឹងត្រូវបានប្រមូលដោយស្វ័យប្រវត្តិតាមរយៈការប្រើ "ឃុកឃី"។ "ឃុកឃី" គឺជាសំណុំឯកសារអត្ថបទតូចដែលគេហទំព័រមួយអាចប្រើដើម្បីកត់ចំណាំអ្នកប្រើប្រាស់ដដែលៗ ហើយអនុញ្ញាតឱ្យពួកយើងអង្កេតអាកប្បកិរិយា ព្រមទាំងចងក្រងទិន្នន័យរួមដើម្បីធ្វើឱ្យប្រសើរដល់គេហទំព័រ និងដើម្បីកំណត់គោលដៅការផ្សព្វផ្សាយរបស់ខ្លួន។ ឃុកឃីមិនភ្ជាប់ទៅនឹងប្រព័ន្ធរបស់អ្នកនោះទេ ហើយក៏មិនបំផ្លាញឯកសាររបស់អ្នកដែរ។ ប្រសិនបើអ្នកមិនចង់ឱ្យមានការប្រមូលព័ត៌មានតាមរយៈការប្រើឃុកឃីនេះ មាននីតិវិធីសាមញ្ញមួយនៅក្នុងកម្មវិធីរុករកភាគច្រើនដែលអនុញ្ញាតឱ្យអ្នកបដិសេធ ឬទទួលយកមុខងារឃុកឃី។
- ការធ្វើបច្ចុប្បន្នភាព ឬការលុបព័ត៌មានចេញ - អ្នកអាចជូនដំណឹងដល់យើងចំពោះការធ្វើបច្ចុប្បន្នភាពព័ត៌មានទាំងឡាយ ការកែប្រែ និងការកែតម្រូវចំពោះព័ត៌មានដែលបានប្រមូលពីមុន តាមរយៈការប្រើទម្រង់បែបបទមតិស្ថាបនានៅលើគេហទំព័រ។ បន្ថែមពីនេះ ទៅតាមសំណើរបស់អ្នក យើងនឹងប្រើកិច្ចប្រឹងប្រែងសមស្របតាមបែបពាណិជ្ជកម្មដើម្បីលុបព័ត៌មានចេញពីមូលដ្ឋានទិន្នន័យរបស់យើង។ យ៉ាងណាមិញ វាអាចនឹងធ្វើទៅមិនបានក្នុងការលុបវីដេអូចូលរួមរបស់អ្នកដោយគ្មានព័ត៌មាននៅសេសសល់មួយចំនួនដោយសារតែការរក្សាទុកឯកសារបម្រុង និងកំណត់ត្រាការលុប។